ឯកឧត្តមសេដ្ឋាបណ្ឌិត ជា ជេដ្ឋ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការជាមួយ គណៈប្រតិភូនៃក្រុមសភាជាតិម៉ារ៉ុក- សភាប្រើភាសាបារាំង (APF)
យោងតាមការអញ្ជើញរបស់ឯកឧត្តម Mahammed GHAYATE ប្រធានក្រុមសភាជាតិម៉ារ៉ុក -សភាប្រើភាសាបារាំង (APF) នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៣ នៅសណ្ឋាគារSheraton Grand Tbilisi Metechi Palace នៃប្រទេស Géorgie ឯកឧត្តមសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភា ជាអនុប្រធានគណៈកម្មាធិការកណ្តាលនៃក្រុមសភាជាតិកម្ពុជា-APF និងជាប្រធានគណៈប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការជាមួយ គណៈប្រតិភូនៃក្រុមសភាជាតិម៉ារ៉ុក- សភាប្រើភាសាបារាំង (APF)
ស្តីពីគោលបំណងស្នើសុំបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភានៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងក្របខ័ណ្ឌហ្រ្វង់កូហ្វូនី តាមរយៈការបង្កើតក្រុមអន្តរសភាមិត្តភាពនៃសភាទាំងពីរ ។
នៅក្នុងន័យនេះ សភាម៉ារ៉ុកមានបំណងស្នើសុំគោរពអញ្ជើញសមាជិកសភាកម្ពុជាធ្វើទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងលើកកំពស់ការងារទូតសភា នៅក្នុងពេលវេលាសមស្របនាពេលឆាប់ៗ ។
ចំពោះសមាសភាពរបស់ភាគីម៉ារ៉ុកអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការមានដូចតទៅ៖
ឯកឧត្តម Mohammed Ghayate តំណាងរាស្រ្ត និងជាប្រធានក្រុមសភាជាតិម៉ារ៉ុក-APF និងជាសមាជិកបម្រុងនៃគណៈកម្មាធិការកណ្តាល APF
ឯកឧត្តម Hachim-Amine Chafik តំណាងរាស្រ្ត
ឯកឧត្តម Lhoussein Oualal សមាជិកព្រឹទ្ធសភា
លោកជំទាវ Latifa Lablih តំណាងរាស្រ្ត
ឯកឧត្តម Bouchaib Alouche សមាជិកព្រឹទ្ធសភា
ឯកឧត្តម Mohamed Réda Lahmini សមាជិកព្រឹទ្ធសភា